ហេព្រើរ 10:1-12

ហេព្រើរ 10:1-12 គកស១៦

ដោយ​សារ​ក្រឹត្យ‌វិន័យ ជា​ស្រមោល​ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក ហើយ​មិន​មែន​ជា​រូប​ពិត​នៃ​សេចក្ដីទាំង​នេះ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចូល​មក​ថ្វាយ​យញ្ញ‌បូជា​ដដែលៗរាល់​ឆ្នាំ បាន​គ្រប់​លក្ខណ៍​ឡើយ។ ប្រសិន‌បើអាច តើ​គេ​មិន​បាន​ឈប់​ថ្វាយ​យញ្ញ​បូជា​ឬទេ? ព្រោះ​កាល​បើ​មនសិការ​របស់​ពួក​អ្នក​ថ្វាយ​បង្គំ ដែល​បាន​ទទួល​ការ​លាង​សម្អាត ម្តងជា​សម្រេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា គេ​មិន​ជាប់​មាន​បាប​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ យញ្ញ‌បូជា​ទាំង​នោះ​រំឭក​ពួក​គេ​ឲ្យ​នឹក​ឃើញ​ពី​អំពើ​បាប​ជា​រៀង​រាល់​ឆ្នាំ។ ដ្បិត​ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល ពុំ​អាច​ដក​បាប​បាន​ឡើយ។ ហេតុ​នេះ នៅ​ពេលដែល​ព្រះ‌អង្គ​យាង​មក​ចូល​មក​ក្នុង​ពិភព‌លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា និង​តង្វាយ​ទេ តែ​ព្រះ‌អង្គ​បាន​រៀប​ចំ​រូប‌កាយ​ឲ្យ​ទូល​បង្គំ​វិញ ព្រះ‌អង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​តង្វាយ​ដុត ឬ​នឹង​តង្វាយ​លោះ​បាប​ដែរ។ ដូច្នេះ ទូល​បង្គំ​ទូល​ថា មើល៍ ឱ​ព្រះ‌អើយ ទូល​បង្គំ​បាន​មក​ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ (សេចក្តី​នេះ​បាន​កត់​ទុក​ពី​ទូល​បង្គំនៅ​ក្នុង​គម្ពីរ​ហើយ)» ។ កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អង្គ​មិន​ចង់​បាន ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ‌បូជា តង្វាយ​ផ្សេងៗ តង្វាយ​ដុត និង​តង្វាយ​លោះ​បាប» (របស់​ទាំង​នេះ​គេ​ថ្វាយ​តាម​ក្រឹត្យ‌វិន័យ) រួច​ព្រះ‌អង្គ​មានព្រះ​បន្ទូល​បន្ថែម​ទៀត​ថា៖ «មើល៍ ទូល​បង្គំ​បាន​មក​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ»។ ដូច្នេះ ព្រះ‌អង្គ​បាន​លុប​របៀប​ពី​មុន​ចោល ដើម្បី​នឹង​តាំង​របៀប​ថ្មី​វិញ។ គឺ​ដោយ​សារ​ព្រះ‌ហឫ‌ទ័យ​នោះ​ហើយ ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ តាម​រយៈ​តង្វាយ​ជា​រូប​អង្គ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ម្ដង​ជា​សូរេច។ សង្ឃ​គ្រប់​រូប​ឈរ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ៗ ម្ដង​ហើយ​ម្ដង​ទៀត ដែល​ពុំ​អាច​នឹង​ដក​បាប​បាន​ឡើយ។ រីឯ​ព្រះ‌គ្រីស្ទ​វិញ ក្រោយ​ពី​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ​សម្រាប់​អំពើ​បាបជា​រៀង​រហូត​រួច​មក ព្រះ‌អង្គ​ក៏​បាន​គង់​ខាង​ស្តាំ​នៃ​ព្រះ

អាន ហេព្រើរ 10