ហាកាយ 2:4-7

ហាកាយ 2:4-7 គកស១៦

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ឱ​សូរ៉ូ‌បា‌បិល​អើយ ចូរ​មាន​កម្លាំង​ឥឡូវ​ចុះ ឱ​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក​អើយ ចូរ​មាន​កម្លាំង​ឡើង ឯង​រាល់​គ្នា​ជា​ជន​ជាតិ​ស្រុក​នេះ​អើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​មាន​កម្លាំង ហើយ​ធ្វើ​ការ​ទៅ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ពាក្យ​ដែល​យើង​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​អ្នក​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឯ​វិញ្ញាណ​របស់​យើង​ក៏​ស្ថិត​នៅ​ជា‌មួយ​ឯង​រាល់​គ្នា​ដែរ កុំ​ខ្លាច​អ្វី​ឡើយ។ ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​តែ​បន្តិច​ទៀត យើង​នឹង​អង្រួន​ទាំង​ផ្ទៃ​មេឃ និង​ផែនដី ទាំង​សមុទ្រ និង​ទី​គោក​ផង ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍ នោះ​ទី​គាប់​ចិត្ត​របស់​សាសន៍​ទាំង​ឡាយ​នឹង​មក​ដល់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​មាន​ពេញ​ដោយ​សិរី‌រុង​រឿង។

អាន ហាកាយ 2