នៅថ្ងៃទីម្ភៃមួយ ខែទីប្រាំពីរ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាហាកាយថា៖ «ឥឡូវនេះ ចូរទៅនិយាយនឹងសូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយស្រុកយូដា និងសម្ដេចសង្ឃយេសួរ កូនយ៉ូសាដាក ព្រមទាំងសំណល់នៃបណ្ដាជនថា ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ? ចុះឥឡូវនេះ តើឃើញយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា? តើមិនឃើញព្រះវិហារនេះមើលទៅដូចជាគ្មានអ្វីសោះទេឬ? ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាមានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកម្លាំងឥឡូវចុះ ឱសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាកអើយ ចូរមានកម្លាំងឡើង ឯងរាល់គ្នាជាជនជាតិស្រុកនេះអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកម្លាំង ហើយធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នកហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
អាន ហាកាយ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាកាយ 2:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ