ហាកាយ 1:12-14

ហាកាយ 1:12-14 គកស១៦

នៅ​គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាលធាល និង​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក ព្រម​ទាំង​សំណល់​នៃ​បណ្ដា‌ជន ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ហើយ​តាម​ពាក្យ​ទំនាយ​របស់​ហោរា​ហាកាយ​ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ បាន​ចាត់​លោក​ឲ្យ​មក​ប្រាប់​នោះ ជន​ទាំង‌ឡាយ​ក៏​កោត​ខ្លាច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ហោរា​ហាកាយ ជា​ទូត​របស់​ព្រះ‌យេហូវ៉ា លោក​ប្រាប់​ដល់​បណ្ដា‌ជន តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់​មក គឺ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នៅ​ជា‌មួយ​ឯង​រាល់​គ្នា»។ ខណៈ​នោះ ព្រះ‌យេហូវ៉ា​ដាស់‌តឿន​ចិត្ត​របស់​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ចៅ‌ហ្វាយ​លើ​ស្រុក​យូដា ហើយ​នឹង​ចិត្ត​របស់សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក ព្រម​ទាំង​ចិត្ត​របស់​សំណល់​នៃ​បណ្ដា‌ជន​ទាំង‌ឡាយ​ផង នោះ​គេ​ក៏​មក​ធ្វើ​ការ​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​ខ្លួន​គេ​ឡើង

អាន ហាកាយ 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហាកាយ 1:12-14