លោកអ៊ីស្រាអែលក៏នាំយករបស់លោកទាំងអស់ ធ្វើដំណើរចេញទៅ។ លុះទៅដល់បៀរ-សេបា លោកថ្វាយយញ្ញបូជាដល់ព្រះនៃលោកអ៊ីសាក ជាឪពុករបស់លោក។ ព្រះទ្រង់មានព្រះបន្ទូលទៅកាន់លោកអ៊ីស្រាអែលក្នុងនិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់!» ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាព្រះ គឺជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាតិសាសន៍មួយដ៏ធំ។ យើងនឹងចុះទៅស្រុកអេស៊ីព្ទជាមួយអ្នក យើងក៏នឹងនាំអ្នកឡើងមកវិញដែរ ហើយដៃរបស់យ៉ូសែបនឹងបិទភ្នែកអ្នក»។
អាន លោកុប្បត្តិ 46
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 46:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ