លោកុប្បត្តិ 46:1-4

លោកុប្បត្តិ 46:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​អ៊ីស្រា‌អែល​ក៏​នាំ​យក​របស់​លោក​ទាំង​អស់ ធ្វើ​ដំណើរ​ចេញ​ទៅ។ លុះ​ទៅ​ដល់​បៀរ-សេបា លោក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​លោក​អ៊ីសាក ជា​ឪពុក​របស់​លោក។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អ៊ីស្រា‌អែល​ក្នុង​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ!» លោក​ទូល​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់!» ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក។ កុំ​ខ្លាច​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីព្ទ​ឡើយ ដ្បិត​នៅ​ស្រុក​នោះ យើង​នឹង​ធ្វើឲ្យ​អ្នក​បាន​ទៅ​ជាតិ​សាសន៍​មួយ​ដ៏​ធំ។ យើង​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីព្ទ​ជា‌មួយ​អ្នក យើង​ក៏​នឹង​នាំ​អ្នក​ឡើង​មក​វិញ​ដែរ ហើយ​ដៃ​របស់​យ៉ូសែប​នឹង​បិទ​ភ្នែក​អ្នក»។

លោកុប្បត្តិ 46:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​លោក​មាន​ទៅ​ជា​មួយ​ផង។ លុះ​ទៅ​ដល់​បៀរ‌សេបា លោក​បាន​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីសាក ជា​ឪពុក។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​លោក​អ៊ីស្រា‌អែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ!»។ លោក​អ៊ីស្រា‌អែល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់!»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក។ កុំ​ខ្លាច​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ ដ្បិត​នៅ​ទី​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ។ យើង​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​អ្នក ហើយ​យើង​ក៏​នឹង​នាំ​អ្នក​ឡើង​មក​វិញ​ដែរ។ ពេល​អ្នក​ស្លាប់ យ៉ូសែប​នឹង​បិទ​ភ្នែក​ឲ្យ​អ្នក»។

លោកុប្បត្តិ 46:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ៊ីស្រាអែល​ក៏​នាំ​យក​របស់​គាត់​ទាំង​អស់ ធ្វើ​ដំណើរ​ចេញ​ទៅ លុះ​ដល់​បៀរ-សេបា​ហើយ នោះ​គាត់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ជា​ឪពុក​ខ្លួន ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​អ៊ីស្រាអែល ក្នុង​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ថា យ៉ាកុបៗ​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់​អើយ រួច​ទ្រង់​មាន​បន្ទូល​ថា អញ​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឪពុក​ឯង កុំ​ឲ្យ​ខ្លាច​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ដ្បិត​នៅ​ស្រុក​នោះ អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង អញ​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​ឯង​ដែរ ហើយ​នឹង​នាំ​ឯង​ឡើង​មក​វិញ​ជា​មិន​ខាន ឯ​យ៉ូសែប​វា​នឹង​បិទ​ភ្នែក​ឯង