ប៉ុន្ដែ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «គឺដូចជាខ្ញុំបានប្រាប់ពួកឯងមែន ឯងរាល់គ្នាពិតជាអ្នកសង្កេតការណ៍! ខ្ញុំនឹងល្បងលចិត្តពួកឯងដូច្នេះ គឺដរាបណាផារ៉ោននៅមានព្រះជន្ម នោះអ្នករាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកលែងតែនាំប្អូនពៅរបស់ពួកឯងមកដល់ទីនេះសិន។ ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅនាំប្អូនពៅរបស់ពួកឯងមក តែឯងរាល់គ្នាត្រូវនៅជាប់គុកសិន ដើម្បីល្បងមើលឲ្យដឹងថា ពាក្យសម្ដីដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នាពិតជាអ្នកសង្កេតការណ៍មែន»។ លោកក៏យកពួកគេទាំងអស់គ្នាទៅឃុំឃាំងអស់រយៈពេលបីថ្ងៃ។ នៅថ្ងៃទីបី លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «ចូរធ្វើដូច្នេះ នោះអ្នករាល់គ្នានឹងបានរស់ ព្រោះខ្ញុំជាអ្នកគោរពកោតខ្លាចព្រះ បើឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវទុកម្នាក់ក្នុងចំណោមបងប្អូនរបស់ពួកឯង ឲ្យនៅជាប់ឃុំឃាំងក្នុងគុកនេះសិន ហើយអ្នកឯទៀតៗត្រូវយកស្រូវទៅឲ្យអ្នកផ្ទះ ដែលកំពុងតែអត់ឃ្លាននោះចុះ រួចត្រូវនាំប្អូនពៅរបស់ពួកឯងមកជួបខ្ញុំ ដើម្បីបញ្ជាក់ថា ឯងរាល់គ្នានិយាយពិតត្រង់មែន ហើយឯងរាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។ គេក៏យល់ព្រមធ្វើដូច្នោះ។
អាន លោកុប្បត្តិ 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 42:14-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ