ព្រះយេហូវ៉ាដ៏ជាព្រះយកមនុស្សទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការ និងថែរក្សា។ ព្រះយេហូវ៉ាដ៏ជាព្រះបង្គាប់មនុស្សថា៖ «អ្នកអាចបរិភោគផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានដោយសេរី តែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នឹងត្រូវស្លាប់ជាមិនខាន»។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «ដែលមនុស្សប្រុសនៅតែម្នាក់ឯងមិនស្រួលទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នា»។ ព្រះយេហូវ៉ាដ៏ជាព្រះបានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើងបួន និងសត្វហើរទាំងប៉ុន្មាន រួចក៏យកមកឲ្យមនុស្ស ដើម្បីឲ្យដឹងថាគាត់ហៅដូចម្តេច ហើយសត្វទាំងអស់មានឈ្មោះតាមដែលមនុស្សបានដាក់ឲ្យ។ មនុស្សបានដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ និងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច តែសម្រាប់អ័ដាម មិនឃើញមានជំនួយណាសម្រាប់ឲ្យជួយគាត់សោះ។ ព្រះយេហូវ៉ាដ៏ជាព្រះធ្វើឲ្យមនុស្សដេកលក់ រួចព្រះអង្គយកឆ្អឹងជំនីររបស់គាត់មួយ ហើយភ្ជិតសាច់ទៅវិញ ហើយឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីបុរសមក ព្រះអង្គបានធ្វើឲ្យទៅជាស្ត្រី ហើយក៏នាំនាងមកជួបបុរសនោះ។
អាន លោកុប្បត្តិ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 2:15-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ