បុរសទាំងបីសួរលោកថា៖ «នាងសារ៉ាប្រពន្ធរបស់អ្នកនៅឯណា?» លោកតបថា៖ «នៅក្នុងជំរំឯណោះ»។ ពេលនោះ ម្នាក់ពោលឡើងថា៖ «ដល់វេលាកំណត់ យើងនឹងវិលមករកអ្នកវិញជាមិនខាន ហើយសារ៉ាប្រពន្ធរបស់អ្នកនឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្ដាប់ខាងក្រោយលោក នៅមាត់ទ្វារជំរំ។ លោកអ័ប្រាហាំ និងលោកស្រីសារ៉ា មានវ័យចាស់ណាស់ទៅហើយ ហើយលោកស្រីសារ៉ាក៏ហួសអាយុនឹងមានកូនដែរ។ លោកស្រីសារ៉ានឹកអស់សំណើចក្នុងចិត្តថា៖ «ខ្ញុំចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានតម្រេកទៀតឬ? ណាមួយលោកម្ចាស់របស់ខ្ញុំក៏ចាស់ណាស់ដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «ហេតុអ្វីបានជាសារ៉ាសើចដូច្នេះ ហើយថា "ដែលចាស់ប៉ុណ្ណេះទៅហើយ តើនឹងមានកូនដែរឬ?" តើមានការអ្វីពិបាកពេកដែលព្រះយេហូវ៉ាធ្វើមិនកើតឬ? នៅវេលាកំណត់ យើងនឹងត្រឡប់មករកអ្នកវិញ គឺឆ្នាំក្រោយក្នុងវេលាដដែលនេះ សារ៉ានឹងបង្កើតបានកូនប្រុសមួយ»។ លោកស្រីសារ៉ាប្រកែកថា៖ «ខ្ញុំម្ចាស់មិនបានសើចទេ» ដ្បិតគាត់ភ័យខ្លាច។ ព្រះអង្គមានព្រះបន្ទូលថា៖ «ទេ នាងពិតជាបានសើចមែន!»។
អាន លោកុប្បត្តិ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 18:9-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ