នៅថែវនៃទ្វារកំផែង មានតុពីរនៅខាងនេះ ហើយពីរខាងនោះ សម្រាប់សម្លាប់តង្វាយដុត យញ្ញបូជាលោះបាប និងយញ្ញបូជាដែលថ្វាយដោយព្រោះការរំលង។ ឯខាងក្រៅ ដែលឡើងទៅផ្លូវចូលទ្វារកំផែងទិសខាងជើង មានតុពីរ ហើយនៅម្ខាងទៀតរបស់ថែវនៃទ្វារកំផែងនោះក៏មានតុពីរដែរ។ មានតុបួនខាងនេះ ហើយបួនខាងនោះ ដែលនៅខាងៗនៃទ្វារកំផែង គឺទាំងអស់មានតុប្រាំ សម្រាប់សម្លាប់យញ្ញបូជា។ មានតុបួនដាប់ពីថ្មប្រវែងមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ ហើយកម្ពស់មួយហត្ថសម្រាប់តង្វាយដុត ជាកន្លែងដែលដាក់គ្រឿងប្រដាប់សម្រាប់សម្លាប់តង្វាយដុត និងយញ្ញបូជានោះ។ មានតម្ពក់ប្រវែងមួយទះភ្ជាប់នឹងជញ្ជាំងជុំវិញ ឯសាច់នៃតង្វាយក៏នៅលើតុទាំងនោះ។ នៅខាងក្រៅនៃទ្វារខាងក្នុង មានបន្ទប់ពីរនៅក្នុងទីលានខាងក្នុង មួយនៅជិតទ្វារទិសខាងជើង បែរមុខទៅទិសខាងត្បូង ហើយមួយទៀតនៅជិតទ្វារខាងកើត បែរមុខទៅទិសខាងជើង។ លោកក៏ប្រាប់ខ្ញុំថា បន្ទប់មួយនេះដែលបែរមុខទៅទិសខាងត្បូង សម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃព្រះវិហារ ហើយបន្ទប់មួយដែលបែរមុខទៅទិសខាងជើង សម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃអាសនា ឯពួកទាំងនោះ គឺជាកូនចៅរបស់សាដុក ក្នុងពួកកូនចៅលេវី ដែលចូលទៅជិតព្រះយេហូវ៉ា ដើម្បីធ្វើការងារថ្វាយព្រះអង្គ។ លោកក៏វាស់ទីលានមានប្រវែងមួយរយហត្ថ ទទឹងមួយរយហត្ថ បួនជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។ បន្ទាប់មក លោកនាំខ្ញុំទៅឯថែវនៃព្រះវិហារ លោកវាស់សសរថែវនោះបានប្រាំហត្ថខាងនេះ និងប្រាំហត្ថខាងនោះ ហើយទទឹងទ្វារនោះបានប្រាំហត្ថខាងនេះ និងបីហត្ថខាងនោះ។ ប្រវែងរបស់ថែវនោះ មានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ ហើយគេឡើងទៅឯថែវនោះ តាមជណ្តើរ ក៏មានបង្គោលនៅក្បែរសសរទាំងនោះ ម្ខាងៗមានមួយ។
អាន អេសេគាល 40
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 40:39-49
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ