ដូច្នេះ ចូរថ្លែងទំនាយពីដំណើរស្រុកអ៊ីស្រាអែល ហើយប្រាប់ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំទាំងប៉ុន្មានថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងបាននិយាយដោយសេចក្ដីប្រចណ្ឌ និងសេចក្ដីក្រោធរបស់យើង ហើយដោយព្រោះអ្នករាល់គ្នាបានរងទ្រាំសេចក្ដីខ្មាសរបស់សាសន៍ដទៃ។ ហេតុនេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងបានស្បថហើយថា ពិតប្រាកដជាសាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញអ្នក គេនឹងត្រូវរង់ទ្រាំសេចក្ដីខ្មាសរបស់ខ្លួនគេវិញ។ ប៉ុន្តែ អ្នក ឱភ្នំអ៊ីស្រាអែល អ្នករាល់គ្នានឹងបែកមែក ហើយបង្កើតផលរបស់អ្នក ឲ្យអ៊ីស្រាអែលជាប្រជារាស្ត្រយើង ពីព្រោះគេរៀបនឹងមកហើយ។ ដ្បិតមើល៍! យើងកាន់ខាងអ្នក ហើយយើងនឹងវិលមកឯអ្នកវិញ នោះនឹងមានគេភ្ជួររាស់ ហើយសាបព្រោះអ្នក។ យើងនឹងឲ្យមនុស្សចម្រើនឡើងនៅក្នុងអ្នក គឺជាពួកវង្សអ៊ីស្រាអែលទាំងមូល។ ដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់អ្នកនឹងមានមនុស្សនៅ ហើយអស់ទាំងកន្លែងបាក់បែកនឹងបានសង់ឡើងវិញ។ យើងនឹងធ្វើឲ្យទាំងមនុស្ស និងសត្វបានចម្រើនឡើងនៅក្នុងអ្នក គេនឹងចម្រើនឡើង ហើយសាយគ្រាយចេញទៅ យើងនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងអ្នកដូចពីដើម ហើយប្រព្រឹត្តនឹងអ្នកដោយល្អជាងជាន់ដើមទៅទៀត នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ យើងនឹងឲ្យមានមនុស្សដើរលើអ្នក គឺអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង គេនឹងបានអ្នកជារបស់គេ ហើយអ្នកនឹងបានជាមត៌កដល់គេ នោះអ្នកនឹងមិនធ្វើឲ្យគេព្រាត់ប្រាសកូនទៀតឡើយ។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះគេនិយាយពីអ្នកថា អ្នកជាស្រុកដែលលេបមនុស្សបាត់ ហើយពង្រាត់កូនរបស់សាសន៍អ្នក។ ដូច្នេះ អ្នកនឹងលែងលេបមនុស្សទៀត ក៏មិនពង្រាត់កូនរបស់សាសន៍អ្នកទៀតដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ យើងមិនឲ្យអ្នកឮពាក្យត្មះតិះដៀលរបស់សាសន៍ដទៃទាំងប៉ុន្មានទៀតទេ អ្នកមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេ អ្នកនឹងមិនធ្វើជាហេតុ ឲ្យសាសន៍របស់អ្នកចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
អាន អេសេគាល 36
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 36:6-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ