យើងនឹងញែកឈ្មោះដ៏ធំរបស់យើង ដែលត្រូវបង្អាប់នៅកណ្ដាលអស់ទាំងសាសន៍ ដែលអ្នករាល់គ្នាបានបង្អាប់នៅក្នុងពួកគេ ជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានញែកជាបរិសុទ្ធក្នុងពួកអ្នក នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ដ្បិតយើងនឹងយកអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលអ្នកពីគ្រប់ស្រុក នាំមកក្នុងស្រុកជារបស់អ្នករាល់គ្នាវិញ។ យើងនឹងប្រោះទឹកស្អាតទៅលើអ្នករាល់គ្នា ដូចេ្នះ អ្នកនឹងបានស្អាត យើងនឹងជម្រះអ្នករាល់គ្នាឲ្យស្អាត ពីគ្រប់សេចក្ដីស្មោកគ្រោក និងពីអស់ទាំងរូបព្រះរបស់អ្នក។ យើងនឹងឲ្យអ្នកមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងអ្នកដែរ យើងនឹងដកចិត្តដែលរឹងដូចថ្មចេញពីរូបសាច់អ្នក ហើយឲ្យមានចិត្តជាសាច់វិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងអ្នករាល់គ្នា បណ្ដាលឲ្យអ្នករាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង។ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានឲ្យដល់បុព្វបុរសអ្នក អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះដល់អ្នក។
អាន អេសេគាល 36
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 36:23-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ