«កូនមនុស្សអើយ ចូរប្រាប់ដល់ទីក្រុងថា អ្នកជាស្រុកដែលមិនបានជម្រះសម្អាតឡើយ ក៏គ្មានភ្លៀងធ្លាក់មកលើអ្នក ក្នុងគ្រានៃសេចក្ដីគ្នាន់ក្នាញ់។ ពួកហោរារបស់វា គេគិតគូរគ្នានៅកណ្ដាលនោះ ហាក់ដូចជាសិង្ហ ដែលគ្រហឹមកំពុងហែករំពាស៊ី គេបានត្របាក់លេបព្រលឹងមនុស្ស គេយកទ្រព្យសម្បត្តិ និងរបស់មានតម្លៃទៅ ហើយគេធ្វើឲ្យមានពួកស្ត្រីមេម៉ាយជាច្រើននៅកណ្ដាលទីក្រុង។ ពួកសង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់យើង ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់យើង គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសម្គាល់របស់មិនស្អាត និងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃសប្ប័ទរបស់យើង ហើយយើងក៏ត្រូវអាប់ឱននៅក្នុងពួកគេ។ ពួកចៅហ្វាយនៅកណ្ដាលទីក្រុងប្រព្រឹត្តដូចជាសត្វស្វាន ដែលកំពុងហែករំពា គេប្រព្រឹត្តដូច្នោះ ដើម្បីនឹងកម្ចាយឈាម ហើយបំផ្លាញព្រលឹងមនុស្ស ប្រយោជន៍ឲ្យបានកម្រៃទុច្ចរិត។ ពួកហោរាបានបូកល្បាប់ឲ្យគេ ដោយឃើញនិមិត្តជាសេចក្ដីកំភូត ហើយថ្លែងទំនាយកុហកដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ក្នុងកាលដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលសោះ។ ពួកជននៅស្រុកធ្លាប់សង្កត់សង្កិន ហើយប្លន់ គេបៀតបៀនមនុស្សក្រីក្រ និងពួកកម្សត់ទុគ៌ត ហើយបានសង្កត់សង្កិនមនុស្ស ដែលស្នាក់នៅ ដោយឥតហេតុ។ យើងបានស្វែងរកមនុស្សម្នាក់ក្នុងពួកគេ ដែលនឹងសង់កំផែង ហើយឈរនៅចន្លោះបាក់បែកនៅមុខយើងជំនួសគេ ដើម្បីឲ្យយើងមិនបំផ្លាញស្រុកគេឡើយ ប៉ុន្តែ យើងរកមិនបានអ្នកណាមួយសោះ។ ហេតុនោះ បានជាយើងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើងទៅលើគេ យើងបានរំលីងគេ ដោយភ្លើងនៃសេចក្ដីក្រោធរបស់យើង ក៏បានទម្លាក់ផ្លូវរបស់គេទៅលើក្បាលគេវិញ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អាន អេសេគាល 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 22:24-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ