ក៏ដកដៃចេញពីអំពើទុច្ចរិត ហើយមិនបានយកការប្រាក់ ឬកម្រៃអ្វីឡើយ គឺបានសម្រេចតាមក្រឹត្យក្រមរបស់យើង ហើយប្រព្រឹត្តតាមបញ្ញត្តិច្បាប់របស់យើងទាំងប៉ុន្មាន កូននោះនឹងមិនស្លាប់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ឪពុកខ្លួនឡើយ គឺនឹងមានជីវិតរស់នៅជាមិនខាន។ ចំណែកឪពុកអ្នកនោះ នឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួន ព្រោះបានសង្កត់សង្កិនយ៉ាងកំណាច ហើយបានប្លន់បងប្អូន ព្រមទាំងប្រព្រឹត្តអំពើដែលមិនល្អក្នុងចំណោមសាសន៍របស់ខ្លួន។ ប៉ុន្តែ អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាកូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកដូច្នេះ? កាលណាកូនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់ ព្រមទាំងរក្សាក្រឹត្យក្រមរបស់យើង ហើយប្រព្រឹត្តតាម នោះវានឹងមានជីវិតរស់នៅវិញ។ ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីទុច្ចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះ ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះដែរ។ តែមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយរក្សាអស់ទាំងក្រឹត្យក្រមរបស់យើង ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងមានជីវិតរស់នៅ ឥតត្រូវស្លាប់ឡើយ។ ឯអំពើរំលងទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តនោះ នឹងមិននឹកចាំបទណាមួយទាស់នឹងគេទេ គឺគេនឹងរស់នៅ ដោយសេចក្ដីទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត»។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលសួរថា៖ «តើយើងមានអំណរដោយមនុស្សទុច្ចរិតស្លាប់ឬ? តើមិនមែនអរដោយគេបែរចេញពីផ្លូវរបស់ខ្លួន ឲ្យបានរស់នៅទេឬ? តែមនុស្សសុចរិត បើគេបែរចេញពីអំពីសុចរិតរបស់ខ្លួនទៅប្រព្រឹត្តទុច្ចរិត ហើយធ្វើគ្រប់ការគួរស្អប់ខ្ពើម ដែលមនុស្សទុច្ចរិតតែងប្រព្រឹត្ត នោះតើនឹងរស់នៅឬ? អំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើ នោះនឹងគ្មាននឹកចាំពីបទណាមួយឡើយ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្ត ហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ។ ទោះបើយ៉ាងនោះ គង់តែអ្នករាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ តើផ្លូវរបស់យើងមិនត្រឹមត្រូវមែនឬ? តើមិនមែនជាផ្លូវរបស់អ្នករាល់គ្នា ដែលមិនត្រឹមត្រូវទេឬ? កាលណាមនុស្សសុចរិតបែរចេញពីអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តទុច្ចរិតវិញ ហើយត្រូវស្លាប់ទៅ នោះគឺនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះ។ មួយទៀត កាលណាមនុស្សទុច្ចរិតបែរចេញពីអំពើទុច្ចរិត ដែលខ្លួនបានធ្វើ ទៅប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ នោះគេនឹងធ្វើឲ្យព្រលឹងខ្លួនរស់នៅ។ គឺនឹងរស់នៅជាពិតប្រាកដ ឥតស្លាប់ឡើយ ដោយព្រោះគេបានពិចារណា ហើយបែរចេញពីអំពើរំលងដែលខ្លួនបានប្រព្រឹត្តនោះ។ ប៉ុន្តែ ពួកវង្សអ៊ីស្រាអែលគេថា ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ឱពួកវង្សអ៊ីស្រាអែលអើយ តើផ្លូវរបស់យើងមិនត្រឹមត្រូវមែនឬ? តើមិនមែនជាផ្លូវរបស់អ្នករាល់គ្នាទេឬដែលមិនត្រឹមត្រូវ? ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរអ្នករាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់អ្នក នោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញអ្នកទេ។ ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់អ្នក ដែលអ្នករាល់គ្នាប្រព្រឹត្តនោះ ហើយឲ្យខ្លួនមានចិត្តថ្មី និងវិញ្ញាណថ្មីចុះ ដ្បិតឱពូជពង្សពួកអ៊ីស្រាអែលអើយ អ្នករាល់គ្នាចង់ស្លាប់ធ្វើអី? ព្រោះយើងឥតមានអំណរចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរអ្នករាល់គ្នាវិលមក ដើម្បីឲ្យបានរស់នៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
អាន អេសេគាល 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 18:17-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ