ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំម្តងទៀតថា៖ «អ្នករាល់គ្នាប្រើពាក្យសុភាសិតនេះ និយាយពីដំណើរស្រុកអ៊ីស្រាអែលថា ឪពុកបានស៊ីផ្លែជូរ ហើយកូនត្រូវសង្កៀរធ្មេញទៅ នោះតើចង់ថាដូចម្តេច?»។ ព្រះអម្ចាស់យេហូវ៉ាស្បថថា៖ «ដូចជាយើងរស់នៅ នោះប្រាកដជាអ្នករាល់គ្នាមិនមានឱកាសនឹងនិយាយសុភាសិតនេះ នៅក្នុងស្រុកអ៊ីស្រាអែលទៀតឡើយ។ មើល៍! ព្រលឹងទាំងអស់ជារបស់យើង ទោះទាំងព្រលឹងឪពុក និងព្រលឹងកូនផង ក៏ជារបស់យើងដូចគ្នា ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់។ ប៉ុន្តែ បើមនុស្សណាសុចរិត ជាអ្នកប្រព្រឹត្តសេចក្ដីត្រឹមត្រូវ ហើយទៀងត្រង់ ឥតដែលស៊ីនៅលើភ្នំ ឬងើបមើលទៅរូបព្រះរបស់ពួកវង្សអ៊ីស្រាអែល ក៏មិនបានបង្អាប់ប្រពន្ធរបស់អ្នកជិតខាងខ្លួន ឬចូលទៅជិតស្រីដែលមានរដូវ ហើយមិនបានសង្កត់សង្កិនអ្នកណា គឺបានប្រគល់របស់បញ្ចាំដល់អ្នកដែលជំពាក់ខ្លួនវិញ ក៏មិនបានប្លន់យករបស់គេ គឺបានចែកអាហារដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនទទេ ដោយសម្លៀកបំពាក់វិញ គឺបើអ្នកនោះមិនបានឲ្យគេខ្ចីដោយយកការ ឬយកកម្រៃអ្វីឡើយ គឺបានដកដៃពីអំពើទុច្ចរិតចេញ បានសម្រេចសេចក្ដីយុត្តិធម៌ចំពោះគ្នានឹងគ្នា ព្រមទាំងប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ដើម្បីនឹងប្រព្រឹត្តដោយទៀងត្រង់ នោះព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា អ្នកនោះជាមនុស្សសុចរិតពិត អ្នកនោះនឹងរស់នៅជាប្រាកដ។ បើអ្នកនោះបង្កើតកូនប្រុសមកដែលធ្វើជាចោរ ជាអ្នកដែលកម្ចាយឈាម ឬប្រព្រឹត្តអំពើណាមួយបែបនេះ (ដែលផ្ទុយពីឪពុករបស់ខ្លួន) ជាកូនដែលស៊ីសំណែននៅលើភ្នំ ហើយប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធរបស់អ្នកជិតខាងខ្លួន ព្រមទាំងសង្កត់សង្កិនពួកអ្នកក្រីក្រ អ្នកកម្សត់ទុគ៌ត ឬប្លន់គេ ក៏មិនបានប្រគល់របស់បញ្ចាំទៅវិញ ហើយបានងើបមើលទៅរូបព្រះ គឺបានប្រព្រឹត្តការដ៏គួរស្អប់ខ្ពើម បានទាំងឲ្យគេខ្ចីដោយយកការ ហើយយកកម្រៃផង តើកូននោះនឹងរស់នៅ ឬវាមិនត្រូវរស់ទេ? វាបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនោះ ដូច្នេះ វាត្រូវស្លាប់ជាមិនខាន ឈាមវានឹងធ្លាក់ទៅលើវាវិញ។ ប៉ុន្តែ បើអ្នកនោះបង្កើតកូនប្រុសមក ដែលឃើញអស់ទាំងអំពើបាបដែលឪពុកប្រព្រឹត្ត ក៏ពិចារណា ហើយមិនប្រព្រឹត្តតាមអំពើយ៉ាងនោះទេ
អាន អេសេគាល 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 18:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ