អេ‌សេ‌គាល 1:4-9

អេ‌សេ‌គាល 1:4-9 គកស១៦

ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​យ៉ាង​ធំ និងមាន​ពន្លឺ​ភ្លឺ​នៅ​ជុំ‌វិញ ហើយ​នៅ​កណ្ដាល​ពពក​នោះ មាន​ចេញ​ពន្លឺ​ពណ៌​លង្ហិន ហើយ​នៅ​កណ្ដាល​នោះ ក៏​មាន​ភាព​ដូច​ជា​សត្វ​មាន​ជីវិត​បួន​រូប ដែល​មើល​ទៅ​បែប​យ៉ាង​នេះ គឺ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស គ្រប់​គ្នា​មាន​មុខ​បួន ហើយ​មាន​ស្លាបបួន។ ជើង​សត្វ​ទាំង​នោះ​ត្រង់ៗ ប្រអប់​ជើង​ដូច​ជា​កូន​គោ ហើយ​ភ្លឺ​ចាំង​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​រលោង នៅ​ក្រោម​ស្លាប​ទាំង​បួន មាន​ដៃ​ដូច​មនុស្ស​ទាំង​បួន​ខាង ដូច​មុខ និង​ស្លាបដែរ។ ស្លាប​ទាំង​នោះ​ជាប់​តៗ​គ្នា គ្រប់​គ្នា​ហោះ​ត្រង់​ទៅ​ខាង​មុខ ឥត​ងាក​ក្រោយ​ឡើយ

អាន អេ‌សេ‌គាល 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេ‌សេ‌គាល 1:4-9