និក្ខមនំ 33:7-11

និក្ខមនំ 33:7-11 គកស១៦

លោក​ម៉ូសេមាន​ទម្លាប់​យក​ត្រសាល​ទៅ​ដំឡើង​នៅ​ខាង​ក្រៅ​ជំរំ គឺ​ឆ្ងាយ​ពី​ជំរំ ហើយ​លោក​ហៅ​ត្រសាល​នោះ​ថា «ត្រសាល​ជំនុំ»។ ឯ​អស់​អ្នក​ណា​ដែល​រក​ព្រះ‌យេហូវ៉ា ត្រូវ​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ ដែល​នៅ​ខាង​ក្រៅ​ជំរំ។ កាល​ណា​លោក​ម៉ូសេ​ចេញ​ទៅ​ត្រសាល​ជំនុំ ប្រជា‌ជន​ទាំង​អស់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មាត់​ទ្វារ​ជំរំ​របស់​គេ​រៀង​ៗខ្លួន ហើយ​តាម​មើល​លោក​ម៉ូសេ រហូត​ទាល់​តែ​លោក​ចូល​ផុត​ទៅ​ក្នុង​ត្រសាល​ជំនុំ។ កាល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ត្រសាល​ផុត​ហើយ នោះ​បង្គោល​ពពក​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក​ម៉ូសេ។ កាល​ប្រជា‌ជន​ទាំង​អស់​ឃើញ​បង្គោល​ពពកស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល ពួក​គេ​ទាំង​អស់​គ្នា​ក៏​ក្រោក​ឡើង​ថ្វាយ​បង្គំ នៅ​មាត់​ទ្វារ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ម៉ូសេ​ទល់​មុខគ្នា ដូច​មនុស្ស​និយាយ​ជា‌មួយ​មិត្ត​សម្លាញ់។ បន្ទាប់​មក លោក​វិល​ត្រឡប់​មក​ឯ​ជំរំ​វិញ តែ​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​ជំនួយ​ការ​របស់​លោក ដែល​នៅ​កំលោះ​នៅ​ឡើយ មិន​បាន​ចេញ​ពី​ត្រសាល​ជំនុំ​ទេ។

អាន និក្ខមនំ 33