និក្ខមនំ 32:1-6

និក្ខមនំ 32:1-6 គកស១៦

ពេល​ប្រជា‌ជន​ឃើញ​ថា លោក​ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ ពួក‌គេ​ប្រមូល​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយពោល​ថា៖ «សូម​លោក​ឆ្លាក់​ធ្វើ​ព្រះ​ឲ្យ​យើង​ខ្ញុំ ដើម្បី​នាំ​មុខ​យើង​ខ្ញុំ ដ្បិត​លោក​ម៉ូសេ​ជា​អ្នក​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​ខ្ញុំ​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ»។ លោក​អើរ៉ុន​តប​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​ឲ្យ​ខ្ញុំ»។ ដូច្នេះ ប្រជាជន​ក៏​ដោះ​ក្រវិល​មាស​ដែល​នៅ​ត្រចៀក​របស់​ពួក‌គេ យក​ទៅ​ប្រគល់​ឲ្យលោក​អើរ៉ុន។ លោក​ទទួល​យក​មាស​ពី​ដៃ​របស់​ពួក‌គេ ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា៖ «ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក!»។ កាល​លោក​អើរ៉ុន​ឃើញ​ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​មុខ​រូប​នោះ រួច​ស្រែក​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា»។ លុះ​ស្អែក​ឡើង ប្រជាជាន​ទាំង​អស់​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ហើយ​គេ​ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។

អាន និក្ខមនំ 32

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង និក្ខមនំ 32:1-6