ពេលប្រជាជនឃើញថា លោកម៉ូសេក្រចុះមកពីលើភ្នំវិញ ពួកគេប្រមូលគ្នាមកជួបលោកអើរ៉ុន ហើយពោលថា៖ «សូមលោកឆ្លាក់ធ្វើព្រះឲ្យយើងខ្ញុំ ដើម្បីនាំមុខយើងខ្ញុំ ដ្បិតលោកម៉ូសេជាអ្នកដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងខ្ញុំមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ»។ លោកអើរ៉ុនតបទៅគេថា៖ «ដូច្នេះ ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុសកូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។ ដូច្នេះ ប្រជាជនក៏ដោះក្រវិលមាសដែលនៅត្រចៀករបស់ពួកគេ យកទៅប្រគល់ឲ្យលោកអើរ៉ុន។ លោកទទួលយកមាសពីដៃរបស់ពួកគេ ទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា៖ «ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក!»។ កាលលោកអើរ៉ុនឃើញដូច្នេះ លោកក៏សង់អាសនាមួយនៅមុខរូបនោះ រួចស្រែកប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យថ្វាយព្រះយេហូវ៉ា»។ លុះស្អែកឡើង ប្រជាជានទាំងអស់ក្រោកឡើងពីព្រលឹម ទៅថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយគេក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ។
អាន និក្ខមនំ 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 32:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ