និក្ខមនំ 3:7-9

និក្ខមនំ 3:7-9 គកស១៦

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ប្រជា‌រាស្ត្រ​យើង ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ យើង​ក៏​បាន​ឮ​សម្រែក​របស់​គេ ព្រោះ​តែ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ។ យើង​ដឹង​ពី​ទុក្ខ​វេទនា​របស់​គេ​ហើយ ដូច្នេះ យើង​បាន​ចុះ​មក ដើម្បី​រំដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​មួយ​ដ៏​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស។ មើល៍ ឥឡូវ​នេះ សម្រែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​បាន​ឃើញ​ទុក្ខ​លំបាក​ដែល​សាសន៍​អេស៊ីព្ទ​សង្កត់‌សង្កិន​គេ​ដែរ។

អាន និក្ខមនំ 3