នេះជាច្បាប់ផ្សេងៗ ដែលអ្នកត្រូវយកទៅដាក់នៅមុខគេ កាលណាអ្នកទិញបាវបម្រើជាសាសន៍ហេព្រើរ គេនឹងបម្រើរយៈពេលប្រាំមួយឆ្នាំ នៅឆ្នាំទីប្រាំពីរ គេនឹងរួចចេញ ឥតជាប់មានបំណុលអ្វីឡើយ។ ប្រសិនបើគេមកតែម្នាក់ឯង នោះនឹងចេញទៅតែម្នាក់ឯង តែបើគេមានប្រពន្ធមកជាមួយ នោះប្រពន្ធរបស់គេត្រូវចេញទៅជាមួយដែរ។ ប្រសិនបើប្រពន្ធនោះជាស្ត្រីដែលចៅហ្វាយបានរកឲ្យ ហើយនាងបង្កើតបានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូននឹងបានជារបស់ចៅហ្វាយ ហើយអ្នកនោះត្រូវចេញទៅតែម្នាក់ឯង។ ប៉ុន្តែ ប្រសិនបើបាវបម្រើនោះនិយាយថា "ខ្ញុំស្រឡាញ់ចៅហ្វាយ និងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចេញទៅទេ" នោះចៅហ្វាយត្រូវនាំគេទៅចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬក្របទ្វារផ្ទះ ហើយយកដែកចោះមកចោះត្រចៀករបស់គេ ដូច្នេះ អ្នកនោះនឹងត្រូវនៅបម្រើចៅហ្វាយជារៀងរហូត។
អាន និក្ខមនំ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 21:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ