និក្ខមនំ 14:1-4

និក្ខមនំ 14:1-4 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​វិល​ទៅ​បោះ​ជំរំ​នៅ​មុខ​ពី​ហា‌ហ៊ីរ៉ុថ នៅ​ចន្លោះ​ស្រុក​មីកដុល និង​សមុទ្រ ទល់​មុខ​បាស-សេផុន​វិញ ត្រូវ​បោះ​ជំរំ​ទល់​មុខ​ទី​នោះ នៅ​ជិត​មាត់​សមុទ្រ។ ផារ៉ោន​នឹង​និយាយ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ថា "គេ​វង្វេង​ក្នុង​ស្រុក​នោះ​ហើយ ទី​រហោ‌ស្ថាន​បាន​បិទ​គេ​ជិត​ជុំ‌វិញ"។ យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង ហើយ​ដេញ​តាម​‌គេ តែ​យើង​នឹង​បាន​កិត្តិ‌សព្ទ​ដោយ‌សារ​បំបាក់​ផារ៉ោន និង​កង​ទ័ព​ទាំង​ប៉ុន្មាន​របស់​ស្ដេច នោះ​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។ គេ​ក៏​ធ្វើ​ដូច្នោះ។

អាន និក្ខមនំ 14