កូនចៅអ៊ីស្រាអែលក៏យកម្សៅដែលមិនទាន់ដាក់ដំបែ និងផើងសម្រាប់លាយម្សៅ រុំក្នុងអាវ ហើយលីចេញទៅ។ កូនចៅអ៊ីស្រាអែលបានធ្វើតាមបង្គាប់លោកម៉ូសេ គឺគេសុំគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៅចំពោះសាសន៍អេស៊ីព្ទ គឺបានប្រគល់អ្វីៗឲ្យតាមដែលគេសុំ ហើយគេបានបង្ហិនបង្ហោចសាសន៍អេស៊ីព្ទបែបដូច្នេះឯង។ កូនចៅអ៊ីស្រាអែលបានចេញដំណើរពីក្រុងរ៉ាមសេសដើរដោយជើង ទៅដល់ក្រុងស៊ូកូថ មានចំនួនប្រុសៗប្រមាណជាប្រាំមួយសែននាក់ ឥតរាប់ស្ត្រី និងកូនក្មេងឡើយ។ មានបណ្ដាជនដទៃទៀតជាច្រើនបានឡើងទៅជាមួយពួកគេដែរ ព្រមទាំងហ្វូងចៀម ហ្វូងគោ គឺហ្វូងសត្វយ៉ាងសន្ធឹកសន្ធាប់។ គេនាំគ្នាយកម្សៅដែលយកពីស្រុកអេស៊ីព្ទមក ទៅដុតធ្វើជានំឥតដំបែ ដ្បិតមិនទាន់បានដាក់ដំបែនៅឡើយ ព្រោះពេលដែលគេត្រូវបណ្តេញចេញពីស្រុកអេស៊ីព្ទមក នោះមិនអាចបង្អែបង្អង់បានទេ ក៏មិនបានរៀបចំម្ហូបម្ហាសម្រាប់តាមផ្លូវឡើយ។ កូនចៅអ៊ីស្រាអែលបានរស់នៅស្រុកអេស៊ីព្ទ អស់រយៈពេលបួនរយសាមសិបឆ្នាំ។ លុះផុតរយៈពេលបួនរយសាមសិបឆ្នាំនោះទៅ នៅថ្ងៃផុតកំណត់នោះឯង ពួកពលរបស់ព្រះយេហូវ៉ាក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទ។ នោះជាយប់មួយដែលត្រូវចាំយាមថ្វាយព្រះយេហូវ៉ា ព្រោះព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីព្ទ យប់នោះហើយជាយប់ចាំយាមដែលកូនចៅអ៊ីស្រាអែលទាំងអស់ ត្រូវគោរពនៅចំពោះព្រះយេហូវ៉ា គ្រប់តំណតរៀងទៅ។
អាន និក្ខមនំ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 12:34-42
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ