និក្ខមនំ 12:1-5

និក្ខមនំ 12:1-5 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នៅ​ស្រុក​អេស៊ីព្ទ​ថា៖ «ខែ​នេះ ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ប្រកាស​ប្រាប់​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា នៅ​ថ្ងៃ​ទី​ដប់ ខែ​នេះ គ្រប់​គ្នា​ត្រូវ​យក​កូន​ចៀម​មួយ តាម​គ្រួសារ​របស់​ឪពុក​រៀងៗ​ខ្លួន គឺ​កូន​ចៀម​មួយ​សម្រាប់​គ្រួសារ​មួយ។ បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិ‌ភោគ​កូន​ចៀម​មួយ​អស់ នោះ​ត្រូវ​ចូល​ជា‌មួយ​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិ‌ភោគ​កូន​ចៀម​មួយ​អស់។ ត្រូវ​យក​កូន​ចៀម ឬ​កូន​ពពែ​ឈ្មោល​ល្អ​ឥត​ខ្ចោះ មាន​អាយុ​មួយ​ខួប។

អាន និក្ខមនំ 12