នេះជាបញ្ជីឈ្មោះរបស់កូនចៅអ៊ីស្រាអែលដែលចូលមកក្នុងស្រុកអេស៊ីព្ទជាមួយលោកយ៉ាកុប ព្រមទាំងគ្រួសាររបស់គេរៀងៗខ្លួន គឺមានៈ រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូឡូន បេនយ៉ាមីន ដាន់ ណែបថាលី កាដ និងអេស៊ើរ។ អស់អ្នកដែលកើតមកពីលោកយ៉ាកុបទាំងប៉ុន្មាន មានចំនួនចិតសិបនាក់។ ឯលោកយ៉ូសែបរស់នៅស្រុកអេស៊ីព្ទស្រាប់ហើយ។ ក្រោយមក លោកយ៉ូសែប និងបងប្អូនរបស់លោក ព្រមទាំងមនុស្សជំនាន់នោះទាំងអស់បានស្លាប់អស់ទៅ។ ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលបានបង្កើតកូនចៅដុះដាល កើនចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកនោះ។ នៅគ្រានោះ មានស្តេចថ្មីមួយអង្គឡើងសោយរាជ្យនៅស្រុកអេស៊ីព្ទ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។
អាន និក្ខមនំ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 1:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ