នៅថ្ងៃទីប្រាំពីរ កាលស្ដេចមានព្រះហឫទ័យសប្បាយដោយស្រា ស្ដេចក៏បង្គាប់មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និងកើកាស ជាមហាតលិកទាំងប្រាំពីរ ដែលបម្រើនៅចំពោះព្រះបាទអ័ហាស៊ូរុស ឲ្យទៅយាងព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ ទាំងពាក់មកុដរាជ្យ ដើម្បីនឹងបង្ហាញរូបឆោមឲ្យប្រជាជន និងពួកមន្ត្រីឃើញ ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតគួរគយគន់។ ប៉ុន្ដែ ព្រះនាងវ៉ាសធីមិនព្រមយាងមកតាមបញ្ជារបស់ស្តេច ដែលពួកមហាតលិកបានទូលថ្វាយនោះទេ។ ពេលនោះ ស្ដេចទ្រង់ក្រេវក្រោធ ហើយកំហឹងនោះក៏ឆួលឆេះក្នុងព្រះហឫទ័យជាខ្លាំង។
អាន នាងអេសធើរ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 1:10-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ