អេភេសូរ ពាក្យ​លំនាំ

ពាក្យ​លំនាំ
ក្រុង​អេភេ‌សូរ៖ នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី​មួយ ចំនួន​ក្រុម​ជំនុំ​នៅ​ភូមិ​ភាគ​មជ្ឈិម‌បូព៌ា​ប្រទេស​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ក្រុម​គ្រីស្ទ‌បរិស័ទ​នីមួយៗ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​ក្នុង​ចំណោម​ក្រុម​ទាំង​នោះ គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​អេភេ‌សូរ​ហាក់​ដូច​ជា​មាន​មុខ​មាត់​ជាង​គេ ព្រោះ​លោក​ប៉ុល​ធ្លាប់​បាន​ស្នាក់​អាស្រ័យ​នៅ​ក្រុង​នេះ​អស់​រយៈ​ពេល​បី​ឆ្នាំ កាល​លោក​ចេញ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ជា​លើក​ទី​បី (កិច្ច‌ការ ១៩.១-២០.១)។ លោក​ប៉ុល​សរសេរ​សំបុត្រ​នេះ ពេល​លោក​ជាប់​ឃុំ‌ឃាំង (៣.១ និង ៤.១)។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​រាប់​សំបុត្រ​នេះ​បញ្ចូល​ក្នុង​ចំណោម​សំបុត្រ​ឯ​ទៀតៗ ដែល​ហៅ​ថា «សំបុត្រ​សរសេរ​ក្នុង​មន្ទីរ​ឃុំ‌ឃាំង» គឺ​មាន​សំបុត្រ​ផ្ញើ​ជូន​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​អេភេ‌សូរ ក្រុង​ភីលីព ក្រុង​កូឡុស និង​សំបុត្រ​ផ្ញើ​ជូន​លោក​ភីលេ‌ម៉ូន។ សំបុត្រ​នេះ និង​សំបុត្រ​ផ្ញើ​ជូន​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​កូឡុស​មាន​លំនាំ​ប្រហាក់​ប្រហែល​គ្នា។ ដូច្នេះ មាន​អ្នក​ប្រាជ្ញ​ខ្លះ​សន្និដ្ឋាន​ថា លោក​ប៉ុល​មិន​បាន​សរសេរ​សំបុត្រ​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់​ទេ គឺ​មាន​កូន​ចៅ​របស់​លោក​ម្នាក់​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​ជូន​ក្រុម​ជំនុំ​នា​នា​នៅ​មជ្ឈិម​បូព៌ា​ប្រទេស ដោយ​មាន​បំណង​ចង់​ជួយ​ពង្រឹង ជួយ​បំភ្លឺ និង​កែ​តម្រង់​ជំនឿ​របស់​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​អេភេ‌សូរ ឲ្យ​ស្រប​នឹង​ការ​ប្រៀន​ប្រដៅ​របស់​លោក​ប៉ុល។
គោល​សំខាន់ៗ
សំបុត្រ​នេះ​ចង់​ពន្យល់​អំពី​គម្រោង​ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​សង្គ្រោះ​មនុស្ស​លោក។ ក្រុម​ជំនុំ​ពិត​ជា​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ទ ហើយ​នាំ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​មក​ឲ្យ​មនុស្ស​លោក​ទាំង​ឡាយ ក្រុម​ជំនុំ​នេះ​ក៏​ជា​មហេសី​របស់​ព្រះ‌គ្រីស្ទ​ដែរ។
គម្រោង​គម្ពីរ​អេភេ‌សូរៈ
• សេចក្ដី​ផ្ដើម ១.១-២
• ព្រះ‌គ្រីស្ទ និង​ក្រុម​ជំនុំ ១.៣-៣.២១
• ជីវិត​ថ្មី​ក្នុង​ព្រះ‌គ្រីស្ទ ៤.១-៦.២០
• អវសាន​កថា ៦.២១-២៤

ទើបបានជ្រើសរើសហើយ៖

អេភេសូរ ពាក្យ​លំនាំ: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល