អេភេសូរ 4:29-32

អេភេសូរ 4:29-32 គកស១៦

មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អៗ សម្រាប់​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ‌គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់។ កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សម្រាប់​ថ្ងៃ​ប្រោស​លោះ។ ចូរ​ដក​អស់​ទាំង​សេចក្តី​ជូរ​ចត់ ចិត្ត​ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ ចូរ​មាន​ចិត្ត​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​ដែរ។

អាន អេភេសូរ 4