អេភេសូរ 2:8-13

អេភេសូរ 2:8-13 គកស១៦

ដ្បិត​ដោយ​សារ​ព្រះ‌គុណ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​សេចក្តី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​ទេ គឺ​ជា​អំណោយ‌ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​អួត​ខ្លួន។ ដ្បិត​យើង​ជា​ស្នា​ព្រះ‌ហស្ត ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​ក្នុង​ព្រះគ្រីស្ទ‌យេស៊ូវ​សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​តាម។ ដូច្នេះ ចូរ​នឹក​ចាំ​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ​ខាង​សាច់​ឈាម ដែល​ត្រូវ​បាន​ពួក​អ្នក​កាត់​ស្បែក​ខាង​សាច់​ឈាម​ដោយ​ដៃ​មនុស្ស ហៅ​អ្នក​រាល់​គ្នា​ថា ពួក​មិន​កាត់​ស្បែក នៅ​ពេល​នោះ អ្នក​រាល់​គ្នា​មិន​មាន​ព្រះ‌គ្រីស្ទ​ទេ ក៏​ឃ្លាត​ចេញ​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ព្រះ‌អង្គ​បាន​សន្យា​ទុក គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ​នៅ​ក្នុង​ពិភព​លោក​នេះ​ដែរ។ តែ​ឥឡូវ​នេះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ។

អាន អេភេសូរ 2