ចូររក្សាជើងរបស់អ្នក ពេលអ្នកចូលទៅក្នុងដំណាក់របស់ព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ វិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ព្រោះគេមិនដឹងថាគេប្រព្រឹត្តអំពើអាក្រក់ទេ។ កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះគង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ អ្នកត្រូវមានសម្ដីតិចវិញ។ ដ្បិតការដែលយល់សប្តិ នោះកើតមកដោយមានរវល់ជាច្រើន ហើយសំឡេងរបស់មនុស្សល្ងីល្ងើ ក៏ឮដោយមានពាក្យសម្ដីច្រើនដែរ កាលណាឯងបន់ព្រះ កុំបង្អង់លាបំណន់នោះឡើយ ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ ចូរសងតាមដែលឯងបានបន់ចុះ។ ស៊ូកុំឲ្យឯងបានបន់ ជាជាងបន់ហើយ តែមិនលាបំណន់នោះវិញ។ កុំបើកមាត់ឯងបណ្ដាលឲ្យរូបសាច់ឯងធ្វើបាបឡើយ ក៏កុំឲ្យពោលនៅមុខទេវតាថា នេះជាការច្រឡំទេ តើចង់ឲ្យព្រះមានសេចក្ដីក្រោធ ដោយសំឡេងឯង ហើយបំផ្លាញការនៃដៃឯងធ្វើឬ? ដ្បិតកាលណាមានយល់សប្តិច្រើន ហើយពាក្យសម្ដីចេះតែមានច្រើន នោះជាការឥតប្រយោជន៍ តែត្រូវឲ្យកោតខ្លាចព្រះវិញ។
អាន សាស្តា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 5:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ