ចោទិយ‌កថា 5:13-14

ចោទិយ‌កថា 5:13-14 គកស១៦

ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ ត្រូវ​ធ្វើ​អស់​ទាំង​កិច្ច​ការ​របស់​អ្នក​ចុះ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ទាំង​អ្នក ឬ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទាំង​បាវ​បម្រើ​ប្រុស ឬ​បាវ​បម្រើ​ស្រី ទាំង​គោ ឬ​លា ឬ​សត្វ​របស់​អ្នក​ណា​មួយ​ក្តី ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា‌មួយ​អ្នក​ក្តី ដើម្បី​ឲ្យ​បាវ​បម្រើ​ប្រុស និង​បាវ​បម្រើ​ស្រី​របស់​អ្នក បាន​សម្រាក​ដូច​អ្នក​ដែរ។

អាន ចោទិយ‌កថា 5