ចោទិយ‌កថា 28:65-67

ចោទិយ‌កថា 28:65-67 គកស១៦

ក្នុង​ចំណោម​សាសន៍​ទាំង​នោះ អ្នក​នឹង​រក​សេចក្ដី​ស្រាក​ស្រាន្ត​មិន​បាន ក៏​នឹង​គ្មាន​កន្លែង​សម្រាក​សម្រាប់​បាត​ជើង​របស់​អ្នក​ដែរ គឺ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​អ្នក​ស្រវាំង​ទៅ ហើយ​ឲ្យ​ព្រលឹង​អ្នក​ព្រួយ​លំបាក។ ជីវិត​របស់​អ្នកនឹង​គ្មាន​ទី​កំណត់នៅ​ខាង​មុខ​អ្នក អ្នក​នឹង​ចេះ​តែ​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​សង្ឃឹម​នឹង​រស់​នៅ​ឡើយ។ នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា "ឱ​សូមឲ្យ​ល្ងាច​ឆាប់​មក​ដល់!" ហើយ​ដល់​ពេល​ល្ងាច នោះអ្នក​នឹង​ពោល​ថា "ឱ​សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!" ព្រោះ​តែ​សេចក្ដី​ភិត‌ភ័យ​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដែល​នាំ​ឲ្យ​អ្នក​ខ្លាច ហើយ​ព្រោះ​តែ​ការ​ដែល​ភ្នែក​របស់​អ្នក​នឹង​ឃើញ។

អាន ចោទិយ‌កថា 28