ទុតិយកថា 28:65-67

ទុតិយកថា 28:65-67 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ អ្នក​នឹង​មិន​បាន​សុខ‌សាន្ត ហើយ​ក៏​មិន​មែន​ជា​កន្លែង​ដែល​អ្នក​សម្រាក​ដែរ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ពុំ​បាន​ស្ងប់ ឲ្យ​ភ្នែក​របស់​អ្នក​ស្រវាំង ហើយ​ឲ្យ​ចិត្ត​គំនិត​របស់​អ្នក​ឈឺ​ចាប់។ ជីវិត​របស់​អ្នក​ប្រៀប​បាន​នឹង​អំបោះ​មួយ​សរសៃ អ្នក​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ជីវិត​គ្មាន​ន័យ​អ្វី​សម្រាប់​អ្នក​ទៀត​ឡើយ។ ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក បណ្ដាល​ឲ្យ​អ្នក​ភ័យ​ខ្លាច។ នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ល្ងាច​ឆាប់​មក​ដល់!” នៅ​ពេល​ល្ងាច​អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!”។

ចែក​រំលែក
អាន ទុតិយកថា 28

ទុតិយកថា 28:65-67 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ចំណោម​សាសន៍​ទាំង​នោះ អ្នក​នឹង​រក​សេចក្ដី​ស្រាក​ស្រាន្ត​មិន​បាន ក៏​នឹង​គ្មាន​កន្លែង​សម្រាក​សម្រាប់​បាត​ជើង​របស់​អ្នក​ដែរ គឺ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​អ្នក​ស្រវាំង​ទៅ ហើយ​ឲ្យ​ព្រលឹង​អ្នក​ព្រួយ​លំបាក។ ជីវិត​របស់​អ្នកនឹង​គ្មាន​ទី​កំណត់នៅ​ខាង​មុខ​អ្នក អ្នក​នឹង​ចេះ​តែ​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​សង្ឃឹម​នឹង​រស់​នៅ​ឡើយ។ នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា "ឱ​សូមឲ្យ​ល្ងាច​ឆាប់​មក​ដល់!" ហើយ​ដល់​ពេល​ល្ងាច នោះអ្នក​នឹង​ពោល​ថា "ឱ​សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!" ព្រោះ​តែ​សេចក្ដី​ភិត‌ភ័យ​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដែល​នាំ​ឲ្យ​អ្នក​ខ្លាច ហើយ​ព្រោះ​តែ​ការ​ដែល​ភ្នែក​របស់​អ្នក​នឹង​ឃើញ។

ចែក​រំលែក
អាន ទុតិយកថា 28

ទុតិយកថា 28:65-67 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ក្នុង​សាសន៍​ទាំង​នោះ ឯង​នឹង​រក​សេចក្ដី​ស្រណុក​មិន​បាន ហើយ​បាត​ជើង​ឯង​មិន​ចេះ​បាន​សំរាក​ឡើយ គឺ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ចិត្ត​ឯង​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​ឯង​ស្រវាំង​ទៅ ហើយ​ឲ្យ​មាន​គំនិត​ព្រួយ​លំបាក​ដែរ ទោះ​ទាំង​ជីវិត​ឯង ក៏​នឹង​គ្មាន​ទី​កំណត់​ដល់​ឯង​ផង ឯង​នឹង​ចេះ​តែ​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​សង្ឃឹម​នឹង​រស់​នៅ​ឡើយ នៅ​ពេល​ព្រឹក ឯង​នឹង​ថា ឱ​កាល​ណា​បាន​ល្ងាច​ទៅ​ហ្ន៎ ហើយ​ដល់​ពេល​ល្ងាច នោះ​នឹង​ថា ឱ​កាល​ណា​បាន​ព្រឹក​ឡើង​ទៅ​ហ្ន៎ គឺ​ដោយ​ព្រោះ​សេចក្ដី​ភិត‌ភ័យ​នៅ​ក្នុង​ចិត្ត​ឯង ដែល​នាំ​ឲ្យ​ឯង​ខ្លាច​នោះ ហើយ​ដោយ​ព្រោះ​ការ​ដែល​ភ្នែក​ឯង​នឹង​ឃើញ​ផង

ចែក​រំលែក
អាន ទុតិយកថា 28