ខ្ញុំបានពិចារណាមើលស្នែងទាំងនោះ ក៏ឃើញមានស្នែងមួយទៀត ជាស្នែងតូច ដុះឡើងនៅកណ្ដាល នៅពីមុខវា ស្នែងចាស់បីត្រូវគេដកចេញទាំងឫស ស្នែងនេះមានភ្នែក ដូចភ្នែកមនុស្ស ហើយមានមាត់ដែលពោលពាក្យធំៗ។ កាលខ្ញុំគន់មើល ឃើញគេយកបល្ល័ង្កជាច្រើនមកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណ គង់លើបល្ល័ង្ករបស់ព្រះអង្គ ព្រះអង្គមានព្រះពស្ត្រសស្គុសដូចហិមៈ ហើយព្រះកេសានៅព្រះសិរព្រះអង្គ សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កព្រះអង្គសុទ្ធតែជាអណ្ដាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ជាភ្លើងដែលកំពុងឆេះ។ មានទន្លេជាភ្លើងហូរចេញពីចំពោះព្រះអង្គ មានមនុស្សរាប់ពាន់រាប់ម៉ឺនគោរពបម្រើព្រះអង្គ ហើយរាប់លានរាប់កោដិឈរនៅចំពោះព្រះអង្គ។ ការវិនិច្ឆ័យបានរៀបចំជាស្រេច ហើយបញ្ជីទាំងប៉ុន្មានក៏បើកឡើងដែរ។ ពេលនោះ ខ្ញុំគន់មើល ព្រោះមានសំឡេងរបស់ស្នែង ដែលពោលពាក្យយ៉ាងធំ។ ពេលខ្ញុំមើលទៅ ឃើញគេសម្លាប់សត្វនោះ ហើយគេបំផ្លាញខ្មោចវា រួចបោះចោលឲ្យភ្លើងឆេះ។ ចំណែកសត្វឯទៀតៗ អំណាចគ្រប់គ្រងរបស់វាត្រូវគេដកចេញ តែគេឲ្យវាមានជីវិតមួយរយៈពេលទៅមុខទៀត។ ខ្ញុំក៏ឃើញក្នុងនិមិត្តនៅពេលយប់នោះ មានម្នាក់ដូចកូនមនុស្ស យាងមកក្នុងពពកនៅលើមេឃ ព្រះអង្គយាងមកជិតព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ។
អាន ដានីយ៉ែល 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 7:8-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ