លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។ ឯខ្ញុំ ដានីយ៉ែល ចិត្តខ្ញុំកើតមានសេចក្ដីតប់ប្រមល់នៅក្នុងខ្លួន ហើយនិមិត្តក្នុងគំនិតខ្ញុំ ក៏នាំឲ្យខ្ញុំតក់ស្លុត។ ខ្ញុំចូលទៅជិតម្នាក់ ក្នុងចំណោមអស់អ្នកដែលឈរនៅទីនោះ ហើយសួរអត្ថន័យពិតអំពីហេតុការណ៍ទាំងនោះ។ ដូច្នេះ អ្នកនោះក៏ប្រាប់ខ្ញុំ ហើយទម្លាយឲ្យខ្ញុំដឹងពីន័យកាត់ស្រាយនោះថា ឯសត្វធំទាំងបួននោះ គឺជាស្តេចបួនអង្គដែលនឹងកើតឡើងនៅផែនដី។ ប៉ុន្ដែ ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត នឹងទទួលរាជ្យនោះ ហើយបានរាជ្យនោះជារបស់ខ្លួនអស់កល្បជានិច្ច គឺអស់កល្បជាអង្វែងតរៀងទៅ។ ពេលនោះ ខ្ញុំចង់ដឹងន័យពិតអំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតទាំងអស់ ជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំង មានធ្មេញដែក និងក្រចកលង្ហិន ដែលត្របាក់លេប កិនកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង ក៏ចង់ដឹងអំពីដំណើរស្នែងដប់នៅលើក្បាលវា និងពីស្នែងមួយទៀតដែលដុះឡើង ហើយធ្វើឲ្យស្នែងបីមុនដួលនៅមុខវា ជាស្នែងមួយដែលមានភ្នែក និងមាត់ដែលពោលពាក្យធំៗ ហើយមើលទៅហាក់ដូចជាធំជាងស្នែងឯទៀតៗ។ ខ្ញុំគន់មើលទៅ ឃើញស្នែងនោះច្បាំងនឹងពួកបរិសុទ្ធ ហើយមានប្រៀបលើពួកគេ
អាន ដានីយ៉ែល 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 7:14-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ