បពិត្រព្រះរាជា ព្រះដ៏ខ្ពស់បំផុតបានប្រទានរាជ្យសម្បត្តិ ភាពឧត្ដុងឧត្ដម សិរីល្អ និងតេជានុភាពដល់ព្រះបាទនេប៊ូក្នេសា ជាបិតារបស់ព្រះករុណា។ ដោយព្រោះតែភាពឧត្ដុងឧត្ដម ដែលព្រះបានប្រទានឲ្យស្ដេច ប្រជាជនទាំងអស់ ជាតិសាសន៍ទាំងឡាយ មនុស្សគ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះស្ដេច។ អ្នកណាដែលទ្រង់ចង់សម្លាប់ នោះក៏សម្លាប់ ហើយអ្នកណាដែលទ្រង់ចង់ទុកជីវិត នោះក៏ទុក អ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទម្លាក់ចុះ នោះក៏ទម្លាក់។ ប៉ុន្ដែ កាលព្រះហឫទ័យស្ដេចបានប៉ោងឡើង ហើយមានចិត្តរឹងរូស រហូតដល់ទ្រង់វាយឫកខ្ពស់ ស្ដេចក៏ត្រូវគេទម្លាក់ចុះពីបល្ល័ង្ករាជ្យ ហើយគេក៏ដកសិរីល្អរបស់ស្ដេចចេញ។ ទ្រង់ត្រូវគេបណ្តេញពីចំណោមមនុស្ស ហើយគំនិតរបស់ស្ដេចបានត្រឡប់ដូចជាគំនិតរបស់សត្វ ទ្រង់មានទីលំនៅជាមួយលាព្រៃ ក៏សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង ក៏តាមតែព្រះហឫទ័យ។
អាន ដានីយ៉ែល 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 5:18-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ