ដានី‌យ៉ែល 1:8-13

ដានី‌យ៉ែល 1:8-13 គកស១៦

ប៉ុន្តែ ដានី‌យ៉ែល​បាន​តាំង​ចិត្ត​ថា លោក​មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រាដែល​ស្ដេច​ធ្លាប់​សោយ​ឡើយ។ ដូច្នេះ គាត់​ក៏​សូម​ដល់​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ដើម្បី​មិន​ឲ្យ​ខ្លួន​គាត់​ត្រូវ​សៅ‌ហ្មង។ ព្រះ​ប្រោស​ប្រទាន​ឲ្យចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក មាន​ចិត្ត​សន្ដោស និង​សេចក្ដី​អាណិត​អាសូរ​ដល់​ដានី‌យ៉ែល។ ឯ​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក​ពោលទៅ​កាន់​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ ដែល​ទ្រង់​បាន​តម្រូវ​អាហារ និង​ភេសជ្ជៈ​សម្រាប់​អ្នក​ណាស់ ដ្បិត​ហេតុ​អ្វី​ក៏​ចង់​ឲ្យ​ស្ដេច​ទត​ឃើញ​មុខ​អ្នក​រាល់​គ្នា​អាក្រក់ ជាង​យុវជនឯ​ទៀត​ៗ​ដែល​ស្រករ​នឹង​អ្នក? យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ប្រថុយ​ក្បាល​ចំពោះ​ស្តេច​ហើយ»។ ពេល​នោះ ដានី‌យ៉ែល​និយាយ​ទៅ​ម្នាក់​ដែល​ចៅ‌ហ្វាយលើ​ពួក​មហា‌តលិក​បាន​តាំង​ឲ្យមើល​ខុស​ត្រូវ​លើ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា​ថា៖ «សូម​ល្បង​ល​យើង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក រយៈ​ពេល​ដប់​ថ្ងៃ​មើល​ចុះ! សូម​ឲ្យតែ​បន្លែ​មក​យើង​ខ្ញុំ​បរិភោគ និង​ទឹក​ផឹក​ប៉ុណ្ណោះ។ រួច​សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន ដែល​បរិ‌ភោគ​អាហារ​របស់​ស្តេច ហើយ​សូម​លោក​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ តាម​ការ​ដែល​លោក​យល់​ឃើញ​ចុះ»។

អាន ដានី‌យ៉ែល 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ដានី‌យ៉ែល 1:8-13