កូឡុស 1:13-20

កូឡុស 1:13-20 គកស១៦

ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ យើង​មាន​សេចក្តី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។ ព្រះ‌អង្គ​ជា​រូប​អង្គ​ព្រះ​ដែល​មើល​មិន​ឃើញ ជា​កូន​ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក ដ្បិត​ព្រះ‌អង្គ​ហើយ ដែល​បង្កើត​អ្វី​ទាំង​អស់ ទាំង​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទោះ​រាជ‌បល្ល័ង្ក ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ អ្វីៗ​ទាំង​អស់​កើត​មក​ដោយ​សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ។ ព្រះ‌អង្គ​គង់​នៅ​មុន​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​ជាមួយ​គ្នា។ ព្រះ‌អង្គ​ជា​សិរសា​របស់​រូប‌កាយ ដែល​ជា​ក្រុម​ជំនុំ ព្រះ‌អង្គ​ជា​ដើម​ដំបូង ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​ទាំង​អស់ ដ្បិត​ព្រះ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​បាន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ផ្សះ​ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នា​នឹង​អង្គ​ទ្រង់ ដោយ​សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​ជា​នៅ​ផែនដី ឬ​នៅ​ស្ថាន​សួគ៌ ទាំង​បង្កើត​ឲ្យ​មាន​សន្ដិភាព តាមរយៈ​លោហិត​របស់​ព្រះ‌អង្គ​ដែល​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង។

អាន កូឡុស 1

Verse Image for កូឡុស 1:13-20

កូឡុស 1:13-20 - ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ យើង​មាន​សេចក្តី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។

ព្រះ‌អង្គ​ជា​រូប​អង្គ​ព្រះ​ដែល​មើល​មិន​ឃើញ ជា​កូន​ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក ដ្បិត​ព្រះ‌អង្គ​ហើយ ដែល​បង្កើត​អ្វី​ទាំង​អស់ ទាំង​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទោះ​រាជ‌បល្ល័ង្ក ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ អ្វីៗ​ទាំង​អស់​កើត​មក​ដោយ​សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ។ ព្រះ‌អង្គ​គង់​នៅ​មុន​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​ជាមួយ​គ្នា។ ព្រះ‌អង្គ​ជា​សិរសា​របស់​រូប‌កាយ ដែល​ជា​ក្រុម​ជំនុំ ព្រះ‌អង្គ​ជា​ដើម​ដំបូង ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​ទាំង​អស់ ដ្បិត​ព្រះ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​បាន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ផ្សះ​ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នា​នឹង​អង្គ​ទ្រង់ ដោយ​សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​ជា​នៅ​ផែនដី ឬ​នៅ​ស្ថាន​សួគ៌ ទាំង​បង្កើត​ឲ្យ​មាន​សន្ដិភាព តាមរយៈ​លោហិត​របស់​ព្រះ‌អង្គ​ដែល​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡុស 1:13-20