អេម៉ុស 5:6-9

អេម៉ុស 5:6-9 គកស១៦

ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ ក្រែង​ព្រះ‌អង្គឆាប​ឆេះ​ឡើង ដូច​ជា​ភ្លើង​នៅ​ក្នុង​ពូជ‌ពង្សយ៉ូសែប ហើយ​បញ្ឆេះ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​នៅ​បេត-អែល អាច​នឹង​ពន្លត់​បាន​ឡើយ។ ម្នាល​អ្នក​រាល់​គ្នា​ដែល​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ស្លែង ហើយ​បោះ​សេចក្ដី​សុចរិត​ចុះ​ទៅ​ដី​អើយ! ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នាយ​ព្រាន ក៏​ធ្វើ​ឲ្យ​ភាព​អន្ធ‌ការ​ប្រែ​ទៅ​ជា​ព្រលឹម​ស្រាង ហើយ​ធ្វើ​ឲ្យ​ថ្ងៃ​ត្រឡប់​ទៅ​ជា​យប់ ព្រម​ទាំង​ហៅ​ទឹក​សមុទ្រ​មក​ចាក់​ស្រោច​លើ​ផែនដី ព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ធ្វើ​ឲ្យ​មហន្តរាយ​កើត​ដល់ មនុស្ស​ខ្លាំង​ពូកែ​យ៉ាង​ទាន់​ហន់ ដល់​ម៉្លេះ​បាន​ជា​បន្ទាយ​ទាំង​ឡាយ​ក៏​ត្រូវ​វិនាស​ដែរ។

អាន អេម៉ុស 5

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេម៉ុស 5:6-9