កិច្ចការ 9:1-9

កិច្ចការ 9:1-9 គកស១៦

នៅ​ពេល​នោះ លោក​សុល​នៅ​តែ​គំរាម​កំហែង និង​សម្លាប់​ពួក​សិស្ស​របស់​ព្រះ‌អម្ចាស់។ គាត់​បាន​ចូលជួបសម្ដេច​សង្ឃ សុំលិខិត​អនុញ្ញាត​ចូល​ទៅ​កាន់​សាលា​ប្រជុំ​នានា នៅ​ក្រុង​ដាម៉ាស ហើយ​បើ​គាត់​រក​ឃើញ​អ្នក​ណា​ដែល​ប្រតិបត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី គាត់​នឹង​ចាប់​ចង នាំ​យក​មក​ក្រុង​យេរូ‌សាឡិម។ ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ចាំង​មក​ជុំ​វិញ​គាត់។ គាត់​ក៏​ដួល​ទៅ​ដី ហើយ​ឮ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សុល​អើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ?» គាត់​តប​វិញ​ថា៖ «ព្រះ​អ​ម្ចាស់​អើយ! តើព្រះ‌អង្គ​ជា​នរណា?» ព្រះ‌អង្គ​មានព្រះ​បន្ទូល​ថា៖ «ខ្ញុំ​នេះ​ជា​យេស៊ូវ ដែល​អ្នក​បៀត​បៀន ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នៅ​ទីនោះនឹងមាន​គេ​ប្រាប់​អ្នក​ពី​កិច្ច‌ការ​ដែល​អ្នក​ត្រូវ​ធ្វើ»។ ពួក​អ្នក​ដែល​ដើរ​ជា‌មួយ​គាត់ គេ​ឈរ​ស្ងៀម​ឥត​និយាយ​អ្វី​ឡើយ ព្រោះ​គេ​ឮ​សំឡេង តែ​មិន​ឃើញ​មាន​អ្នក​ណា​សោះ។ លោក​សុល​ក៏​ក្រោក​ពី​ដី​ឡើង ហើយទោះ​ជា​គាត់​បើក​ភ្នែក ក៏មើល​មិន​ឃើញ​អ្វី​សោះ។ ដូច្នេះ គេ​ក៏​ដឹក​ដៃ​គាត់ នាំ​ទៅ​ក្រុង​ដាម៉ាស។ រយៈ​ពេល​បី​ថ្ងៃ គាត់​មើល​មិន​ឃើញ​អ្វី​សោះ ក៏​មិន​បាន​បរិ‌ភោគ ឬ​ផឹក​អ្វីឡើយ។

អាន កិច្ចការ 9

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ