នៅពេលនោះ លោកសុលនៅតែគំរាមកំហែង និងសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់។ គាត់បានចូលជួបសម្ដេចសង្ឃ សុំលិខិតអនុញ្ញាតចូលទៅកាន់សាលាប្រជុំនានា នៅក្រុងដាម៉ាស ហើយបើគាត់រកឃើញអ្នកណាដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី គាត់នឹងចាប់ចង នាំយកមកក្រុងយេរូសាឡិម។ ពេលគាត់កំពុងធ្វើដំណើរតាមផ្លូវ ទៅជិតដល់ក្រុងដាម៉ាស ស្រាប់តែមានពន្លឺពីលើមេឃ ចាំងមកជុំវិញគាត់។ គាត់ក៏ដួលទៅដី ហើយឮសំឡេងមួយពោលមកគាត់ថា៖ «សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?» គាត់តបវិញថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំនេះជាយេស៊ូវ ដែលអ្នកបៀតបៀន ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុងទៅ នៅទីនោះនឹងមានគេប្រាប់អ្នកពីកិច្ចការដែលអ្នកត្រូវធ្វើ»។ ពួកអ្នកដែលដើរជាមួយគាត់ គេឈរស្ងៀមឥតនិយាយអ្វីឡើយ ព្រោះគេឮសំឡេង តែមិនឃើញមានអ្នកណាសោះ។ លោកសុលក៏ក្រោកពីដីឡើង ហើយទោះជាគាត់បើកភ្នែក ក៏មើលមិនឃើញអ្វីសោះ។ ដូច្នេះ គេក៏ដឹកដៃគាត់ នាំទៅក្រុងដាម៉ាស។ រយៈពេលបីថ្ងៃ គាត់មើលមិនឃើញអ្វីសោះ ក៏មិនបានបរិភោគ ឬផឹកអ្វីឡើយ។
អាន កិច្ចការ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 9:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ