កិច្ចការ 2:44-47

កិច្ចការ 2:44-47 គកស១៦

អស់​អ្នក​ដែល​បាន​ជឿ គេ​នៅ​មូល​ជា‌មួយ​គ្នា ហើយ​គេ​យក​របស់​ទាំង​ប៉ុន្មាន​មក​ដាក់​រួម​គ្នា។ គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ដែល​ជា​របស់​ខ្លួន មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​គេ​ម្នាក់ៗ។ ជា​រៀង​រាល់​ថ្ងៃ គេ​ព្យាយាម​នៅ​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង ហើយ​ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិ‌ភោគ​អាហារ​ដោយ​អំណរ និង​ចិត្ត​ស្មោះ​ត្រង់ ទាំង​សរសើរ​តម្កើង​ព្រះ ហើយ​ប្រ‌ជាជន​ទាំង​អស់​ក៏​គោរព​រាប់​អាន​គេ។ ព្រះ‌អម្ចាស់​បាន​បន្ថែម​ចំនួន​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ។

អាន កិច្ចការ 2

វីដេអូសម្រាប់ កិច្ចការ 2:44-47

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កិច្ចការ 2:44-47