កាលលោកប៉ុលកំពុងរង់ចាំអ្នកទាំងពីរនៅក្រុងអាថែន វិញ្ញាណរបស់លោកពុះកញ្ជ្រោលជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ។ ដូច្នេះ លោកក៏ជជែកវែកញែកនៅក្នុងសាលាប្រជុំជាមួយសាសន៍យូដា និងពួកអ្នកដែលគោរពកោតខ្លាចព្រះ ហើយរាល់ថ្ងៃនៅទីផ្សារជាមួយអស់អ្នកដែលជួបជាមួយលោក។ មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្តូអ៊ីក ក៏បានសន្ទនាជាមួយលោក ខ្លះពោលថា៖ «តើអ្នកដែលនិយាយប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយពីអ្វី?» ខ្លះទៀតពោលថា៖ «មើលទៅដូចជាគាត់ប្រកាសពីព្រះពួកបរទេស»។ ដ្បិតលោកកំពុងប្រកាសអំពីព្រះយេស៊ូវ និងអំពីការរស់ពីស្លាប់។ គេក៏នាំលោកទៅភ្នំអើរីយ៉ូស សួរថា៖ «តើយើងអាចដឹងពីសេចក្ដីបង្រៀនថ្មី ដែលលោកប្រកាសនេះបានឬទេ? ដ្បិតយើងបានឮលោកប្រកាសយ៉ាងចម្លែក ដូច្នេះ យើងចង់ដឹងសេចក្តីទាំងនេះមានន័យដូចម្ដេច»។ ពួកអ្នកនៅក្រុងអាថែន និងពួកអ្នកប្រទេសក្រៅដែលរស់នៅក្រុងនោះទាំងប៉ុន្មាន មិនចំណាយពេលធ្វើអ្វីក្រៅតែពីនិយាយ ឬស្តាប់រឿងថ្មីប៉ុណ្ណោះឡើយ។ ដូច្នេះ លោកប៉ុលឈរនៅកណ្តាលទីអើរីយ៉ូស មានប្រសាសន៍ថា៖ «អស់លោកអ្នកក្រុងអាថែនអើយ ខ្ញុំយល់ឃើញថា គ្រប់ផ្លូវទាំងអស់ អស់លោកខ្នះខ្នែងកាន់សាសនាខ្លាំងណាស់។ ដ្បិត ពេលខ្ញុំដើរកាត់ ខ្ញុំសង្កេតឃើញគ្រឿងសក្ការៈដែលអស់លោកគោរពបូជា ហើយខ្ញុំក៏ឃើញអាសនាមួយ ដែលមានចារឹកអក្សរថា "ព្រះដែលមិនស្គាល់"។ ដូច្នេះ ខ្ញុំនឹងប្រាប់អស់លោកពីព្រះ ដែលអស់លោកគោរពបូជា ដោយមិនស្គាល់ហ្នឹងហើយ។ ព្រះដែលបង្កើតពិភពលោក និងអ្វីៗសព្វសារពើ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ ក៏មិនបាច់មានដៃមនុស្សបម្រើព្រះអង្គ ដូចជាទ្រង់ត្រូវការអ្វីនោះដែរ ព្រោះព្រះអង្គហ្នឹងហើយដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានអ្វីៗសព្វសារពើ។
អាន កិច្ចការ 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 17:16-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ