លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។ រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីជាខ្លាំង ធ្វើឲ្យគ្រឹះគុករញ្ជួយឡើង ហើយទ្វារទាំងប៉ុន្មានក៏របើកឡើងភ្លាម ឯច្រវ៉ាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ ពេលឆ្មាំគុកភ្ញាក់ឡើង ឃើញទ្វារគុកនៅចំហដូច្នេះ គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយស្មានថា អ្នកទោសរត់បាត់អស់ហើយ។ ប៉ុន្តែ លោកប៉ុលបានស្រែកឡើងយ៉ាងខ្លាំងថា៖ «កុំធ្វើបាបខ្លួនអី ដ្បិតយើងទាំងអស់គ្នានៅទីនេះទេ!»។ ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក ហើយក្រាបចុះនៅទៀបជើងលោកប៉ុល និងលោកស៊ីឡាស ទាំងញាប់ញ័រ។ ពេលនោះ គាត់នាំលោកទាំងពីរចេញមកក្រៅ សួរថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើដូចម្តេចដើម្បីឲ្យបានសង្គ្រោះ?» លោកមានប្រសាសន៍ថា៖ «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះលោកនឹងបានសង្គ្រោះ រួមទាំងក្រុមគ្រួសារលោកផងដែរ»។ ពួកលោកក៏ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ និងដល់មនុស្សទាំងប៉ុន្មានដែលនៅក្នុងផ្ទះរបស់គាត់។ នៅវេលាយប់នោះឯង គាត់បានយកលោកទាំងពីរទៅលាងស្នាមរបួសចេញ ហើយគាត់ និងក្រុមគ្រួសារគាត់ទាំងអស់ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។ គាត់បាននាំលោកទាំងពីរចូលទៅក្នុងផ្ទះ ហើយរៀបចំម្ហូបអាហារជូន។ គាត់មានចិត្តអរសប្បាយ រួមជាមួយក្រុមគ្រួសារទាំងមូលរបស់គាត់ ដោយព្រោះគាត់បានជឿដល់ព្រះ។
អាន កិច្ចការ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 16:25-34
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ