ប៉ុន្តែ មានសាសន៍យូដាមកពីក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានបញ្ចុះបញ្ចូលមហាជនឲ្យយកដុំថ្មគប់លោកប៉ុល រួចអូសលោកទៅចោលនៅក្រៅក្រុង ដោយស្មានថាលោកស្លាប់ហើយ។ ប៉ុន្តែ ពេលពួកសិស្សនាំគ្នាឈរជុំវិញលោក លោកក៏ក្រោកឡើង ហើយចូលទៅក្នុងទីក្រុងវិញ។ ស្អែកឡើង លោកក៏បន្តដំណើរជាមួយលោកបាណាបាសទៅក្រុងឌើបេ។ ក្រោយពីបានប្រកាសដំណឹងល្អ ហើយបង្កើតសិស្សជាច្រើននៅក្រុងនោះរួចមក ពួកលោកក៏វិលត្រឡប់ទៅក្រុងលីស្ត្រា ក្រុងអ៊ីកូនាម និងក្រុងអាន់ទីយ៉ូកវិញ ទាំងពង្រឹងពួកសិស្សឲ្យមានចិត្តមាំមួន ហើយលើកទឹកចិត្តគេឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ ដោយពាក្យថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះ»។
អាន កិច្ចការ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 14:19-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ