២ ថែស្សាឡូនីច 1:10-12

២ ថែស្សាឡូនីច 1:10-12 គកស១៦

នៅ​ពេល​ព្រះ‌អង្គ​យាង​មក ដើម្បី​ទទួល​សិរីល្អ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​នៅ​ថ្ងៃ​នោះ អស់​អ្នក​ដែល​ជឿនឹង​មានចិត្ត​ស្ញប់​ស្ញែង ព្រោះ​អ្នក​រាល់​គ្នា​បាន​ជឿ​ទី​បន្ទាល់​របស់​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ​នៃ​យើងបានរាប់​អ្នក​រាល់​គ្នា​ជា​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ ហើយ​ឲ្យ​បាន​បំពេញ​គ្រប់​ទាំង​បំណង​សម្រាប់​ការ​ល្អ និង​កិច្ច​ការ​ដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​តម្កើង​ឡើង​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​តម្កើង​ឡើង​ក្នុង​ព្រះ‌អង្គ​ដែរ តាម​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ថែស្សាឡូនីច 1:10-12