២ ពង្សាវតារក្សត្រ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរពង្សាវតារក្សត្រទី ២ រៀបរាប់អំពីព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមានក្នុងរជ្ជកាលរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល បន្តពីកណ្ឌគម្ពីរពង្សាវតារក្សត្រទី ១។
ផ្នែកទីមួយ (ជំពូក ១-១៧) មានបរិយាយអំពីអាណាចក្រអ៊ីស្រាអែលគ្រប់គ្រងដោយស្តេចនានា ដែលមានចិត្តមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ ជាហេតុបណ្ដាលឲ្យកើតវឹកវរ រំជើបរំជួលក្នុងស្រុក រហូតដល់អ៊ីស្រាអែលត្រូវបែកស្រុក។ ពីជំនាន់មួយទៅជំនាន់មួយ ស្តេចរបស់អាណាចក្រអ៊ីស្រាអែល នាំគ្នាថ្វាយបង្គំព្រះដទៃ និងនាំប្រជារាស្ត្រឲ្យប្រព្រឹត្តអំពើបាបសព្វបែបយ៉ាង។ ទាំងស្តេច ទាំងប្រជារាស្ត្រ តាំងចិត្តរឹងរូស មិនព្រមវិលមករកព្រះវិញទេ។ ហេតុនេះ ព្រះអនុញ្ញាតឲ្យស្តេចសាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរវាយយកក្រុងសាម៉ារី រាជធានីរបស់អាណាចក្រអ៊ីស្រាអែល។ កងទ័ពអាសស៊ើរដណ្តើមយកបានក្រុងសាម៉ារី នៅឆ្នាំ៧២២ ឬ ៧២១ មុនគ្រីស្ទសករាជ ហើយកៀរប្រជាជនទៅជាឈ្លើយសឹក។ ក្នុងផ្នែកនេះ ក៏មានរៀបរាប់អំពីប្រវត្តិ និងកិច្ចការផ្សេងៗរបស់ហោរាអេលីសេ ដែលជាសាវករបស់ហោរាអេលីយ៉ាដែរ (ជំពូក ២-១៣)។
ផ្នែកទីពីរ (ជំពូក ១៨-២៥) បរិយាយអំពីប្រវត្តិរបស់អាណាចក្រយូដា ដែលនៅស្ថិតស្ថេរប្រមាណ មួយរយសាមសិបឆ្នាំទៀត។ ក្រោយមក នៅឆ្នាំ ៥៨៧ មុនគ្រីស្ទសករាជ ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន វាយយកបានក្រុងយេរូសាឡិម។ កងទ័ពបាប៊ីឡូនបានកម្ទេចព្រះវិហារ ហើយកៀរស្តេច ព្រមទាំងមេដឹកនាំ និងប្រជាជនមួយចំនួន យកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន (ជំពូក ២៥)។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies