២ កូរិនថូស 9:8-11

២ កូរិនថូស 9:8-11 គកស១៦

ព្រះ​អាច​នឹង​ផ្គត់​ផ្គង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជា​បរិបូរ ដោយ​ព្រះ​ពរ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទាំង‌អស់​គ្រប់​គ្រាន់​ជា‌និច្ច ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​ក្នុង​ការ​ល្អ​គ្រប់​ជំពូក ដូច​សេចក្តី​ដែល​ចែង​ទុក​មក​ថា៖ «ព្រះ‌អង្គ​ចែក​សុស‌សាយ ព្រះ‌អង្គ​ប្រទាន​ដល់​អ្នក‌ក្រ សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​នៅ​ស្ថិត​ស្ថេរ រហូត​តរៀង​ទៅ» ។ ព្រះ‌អង្គ​ដែល​ផ្គត់‌ផ្គង់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​អាហារ​សម្រាប់​បរិ‌ភោគ​ផង​នោះ ទ្រង់​នឹង​ផ្គត់‌ផ្គង់ ហើយ​ធ្វើ​ឲ្យ​ពូជ​របស់​អ្នក​រាល់​គ្នា​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង ព្រម​ទាំង​ចម្រើន​ផល​នៃ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ​សារ​យើង​រាល់​គ្នា

អាន ២ កូរិនថូស 9

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 9:8-11