២ កូរិនថូស 9:1-5

២ កូរិនថូស 9:1-5 គកស១៦

ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ចិត្ត​សង្វាត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ថា អ្នក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​ពី​ឆ្នាំ​មុន​ម៉្លេះ ហើយចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​បាន​ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន។ ខ្ញុំ​បាន​ចាត់​ពួក​បង‌ប្អូន​នោះ​មក ដើម្បី​កុំ​ឲ្យ​អំនួត​ដែល​យើង​អួត​ពី​អ្នក​រាល់​គ្នា ត្រង់​ចំណុច​នេះ ទៅ​ជា​ឥត​ប្រយោជន៍ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀប​ចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មែន តែ​ប្រសិន‌បើ​មាន​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ខ្លះ​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​ទាន់​បាន​រៀប​ចំ នោះ​មិន​ត្រឹម​តែ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​យើង​ក៏​នឹង​ត្រូវ​អា​ម៉ាស់​ដែរ ដ្បិត​យើង​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង។ ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​ជំរុញ​ឲ្យ​ពួក​បង‌ប្អូន​ធ្វើ​ដំណើរ​មក​ជួប​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​រៀប​ចំ​អំណោយ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នេះ​ឲ្យ​បាន​រួច​រាល់ ហើយ​បង្ហាញ​ថា នោះ​ជា​អំណោយ​ស្ម័គ្រ​ពី​ចិត្ត​មែន មិន​មែន​ដោយ​បង្ខំ។

អាន ២ កូរិនថូស 9