យើងដឹងថា បើជម្រកដែលជាទីលំនៅរបស់យើងនៅផែនដីនេះ ត្រូវខូចបង់ទៅ នោះយើងមានវិមានមួយដែលមកពីព្រះ ជាលំនៅសិ្ថតស្ថេរអស់កល្បជានិច្ចនៅស្ថានសួគ៌ មិនមែនធ្វើឡើងដោយដៃមនុស្សឡើយ។ ដ្បិតនៅក្នុងជម្រកនេះ យើងតែងតែថ្ងូរ ដោយសង្វាតចង់បានលំនៅរបស់យើងដែលមកពីស្ថានសួគ៌ មកស្លៀកពាក់ ដ្បិតពេលយើងបានស្លៀកពាក់ នោះឃើញថា យើងនឹងមិនអាក្រាតឡើយ។ ពេលយើងនៅក្នុងជម្រកនេះនៅឡើយ យើងថ្ងូរដោយមានបន្ទុកយ៉ាងធ្ងន់ ព្រោះយើងមិនចង់ដោះសម្លៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់តទៅទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីដែលតែងតែស្លាប់នេះវិញ។ អ្នកដែលបានរៀបចំយើងសម្រាប់ការនេះ គឺជាព្រះ ដែលទ្រង់បានប្រទានព្រះវិញ្ញាណមកយើង ទុកជារបស់បញ្ចាំចិត្ត។ ដូច្នេះ យើងមានចិត្តជឿជាក់ជានិច្ច ហើយដឹងថា ដរាបណាយើងជ្រកកោនក្នុងរូបកាយនេះនៅឡើយ នោះយើងនៅឃ្លាតពីព្រះអម្ចាស់ ដ្បិតយើងដើរដោយជំនឿ មិនមែនដោយមើលឃើញទេ។ យើងមានចិត្តជឿជាក់ ហើយយើងសុខចិត្តឃ្លាតពីរូបកាយនេះ ទៅនៅជាមួយព្រះអម្ចាស់ជាជាង។ ដូច្នេះ ទោះជាយើងនៅជ្រកកោន ឬឃ្លាតពីរូបកាយនេះក្តី យើងមានបំណងចង់ឲ្យបានគាប់ព្រះហឫទ័យព្រះអង្គ។
អាន ២ កូរិនថូស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 5:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ